ទំនាក់ទំនងតាម Facebook page: Cheat Sunto (ជាតិ សាន់តូ)

អំពីយើងខ្ញុំ

ប្រវត្តិសង្ខេបៈ

ក្រុមហ៊ុនជាតិសាន់តូឯ.ក ឬនិយាយដោយខ្លីថា ក្រុមហ៊ុនសាន់តូ។ ក្រុមហ៊ុននេះបានចុះបញ្ជីជាផ្លូវការស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧។ សាន់តូជាក្រុមហ៊ុនក្នុងស្រុក ដែលនាំចូលផលិតផលវេជ្ជៈសាស្រ្ត ផលិតផលអាហារបំប៉នសុខភាពពីក្រៅប្រទេសដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ី ចិន ជប៉ុន កូរ៉េ ជាដើម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានលើកកម្ពស់ផលិតផលក្នុងស្រុកផងដែរ ក្នុងគោលបំណងលើកផ្គត់ផ្គង់ផលិតផលទាំងនោះ ឲ្យបានដល់គ្រប់គ្រប់គ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីទទួលបាននូវសុខុមាលភាពល្អ តាមរយៈផលិតផលប្រកបដោយសុវត្ថិភាព និងសុខភាពល្អ រួមនឹងសេវាកម្មប្រកបវិជ្ជាជីវៈ។

ចក្ខុវិស័យ:

គ្រប់ក្រុមគ្រួសារទាំងអស់មានសុខុមាលភាពល្អ។

បេសកកម្មៈ

ផ្គត់ផ្គង់យ៉ាងម៉ត់ចត់នូវផលិតផលវេជ្ជៈសាស្រ្ត និងផលិតផលអាហារបម្រុងរាងកាយ ព្រមទាំងអាហារបំប៉ន ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ ដល់គ្រប់អតិថិជនទាំងអស់តាមរយៈសេវាកម្មបម្រើអតិថិជន និងដឹកជញ្ជូនល្អប្រកបដោយវិជ្ជាជីវៈ។

តម្លៃស្នូលៈ

គុណភាព    ក្រមសីលធម៌        សុខុមាលភាព  ។

តាមយើងបណ្តាញសង្គម